អត្ថបទថ្មីៗ

រង់ចាំយ៉ាងអន្ទះសា នាយ ពែកមី បានជួបមុខកូនប្រុសហើយ !

កាលពី​ម្សិលមិញ​តារា​កំប្លែង នាយ ពែ​កមី បានប្រកាស​ពីថ្ងៃ​កំណត់​ដែល​ត្រូវ​សម្រាលកូន​ក្នុង​ផ្ទៃ​របស់​ភរិយា​ថា​នឹងត្រូវ​ទទួល​ការវះកាត់​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧ នេះ រួមជាមួយ​ការ​បន់ស្រន់​សូមឱ្យ​ភរិយា និង កូន​ទទួលបាន​ក្តី​សុខ​ផងដែរ ។

ជាការ​ពិត នៅ​ព្រឹក​មិញ​នេះ នាយ ពែ​កមី ក៏បាន​ជូន​ភរិយា​ទៅ​សម្រាលកូន​ក្នុង​ផ្ទៃ​ដោយ​វះកាត់​ពិតមែន ហើយ​ថែមទាំង​បង្ហើរ​នូវ​ក្ដីបារម្ភ​យ៉ាងខ្លាំង​ខណៈ​គ្រូ​ពេ​ទ្យ​តម្រូវឱ្យមាន​អ្នក​ត្រៀម​សម្រាប់​ផ្ដល់​ឈាម​ដល់​ទៅ​ពីរ​នាក់​ឯណោះ ។​

ទីបំផុត​នៅមុននេះ​បន្តិច​ភរិយា​តារា​កំប្លែង​រូបនេះ បាន​សម្រាល​កូនប្រុស​នោះ​ប្រកបដោយ​សុវត្ថិភាព​ហើយ​នៅ​ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧ នេះ បន្ទាប់ពី​ទទួលបាន​ការវះកាត់​ដោយ​ភាពជោគជ័យ ។

​ជាការ​ពិត ក្រោយពី​ការវះកាត់​ប្រកបដោយ​ជោគជ័យ និង ប្រកបដោយ​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន​រួចមក នាយ ពែ​កមី ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ និង ត្រេកអរ​យ៉ាងខ្លាំង​ខណៈ​ទទួលបាន​ចំណងដៃ​កូនប្រុស​ម្នាក់ទៀត​ពី​ភរិយា​ជាទី​ស្រឡាញ់ ។ ក្នុងនោះដែរ​ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​ចូលរួម​អបអរសាទរ​ដល់​សមា​ជិ​ក​ថ្មី​របស់​គ្រួសារ​នាយ ពែ​កមី ផងដែរ ៕



ប្រភព៖ pmhotnews.com