អត្ថបទថ្មីៗ

ពិតជាចិត្តខ្មៅមែន ខណៈគ្នារងរបួសស្ទើរស្លាប់ស្ទើររស់ បែរជាមកបន្លំធ្វើជាជួយ រួចលួចយកទូរស័ព្ទ រួមជាមួយលុយ១៥០០$ទៀត! (មានវីដេអូ)

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យហួសចិត្តមួយ ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ វេលាម៉ោង១ទាបភ្លឺ ដោយនារី២នាក់បងប្អូន បានជិះម៉ូតូម៉ាក Zoomer-X ចេញពីកន្លែងធ្វើការ តាមទិសដៅ ពីវិមានឯករាជ្យ ឆ្ពោះទៅកាន់ស្តុបចំការមន ក្នុងគោលបំណងជិះត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក៏ត្រូវបានរថយន្តម៉ាក ឡិចស៊ីស RX 300 ពណ៌ស្ករមួយគ្រឿង បត់រថយន្តមកបុកចំ ម៉ូតូនារីរងគ្រោះ២នាក់បងប្អូនពេញមួយទំហឹង ធ្វើឲ្យរងរបួសធ្ងន់ធ្ងរ ដោយស្ត្រីជាបងបានសន្លប់បាត់ស្មារតី។
ខណៈឃើញបែបនេះរថយន្តម៉ាក Luxes RX 300 នោះ ក៏បានបើករថយន្តថយក្រោយ កិនពីលើស្ត្រីរងគ្រោះដែលបានសន្លប់នោះ ពីលើថែមទៀត ដែលបានធ្វើឲ្យនាង បាក់ឆ្អឹងជំនីផ្នែកខាងក្រោយ ព្រមទាំងរងរបួសជាច្រើនកន្លែងថែមទៀត។
យ៉ាងណាមិញ នារីដែលជាប្អូនស្រី ពេលឃើញបែបនេះ ក៏បានទាញទូរស័ព្ទដើម្បីCall ទៅរកជំនួយ ប៉ុន្តែដោយសារតែនាងភ័យស្លន់ស្លោរខ្លាំងពេក ក៏ស្រាប់តែមានបុរសម្នាក់ មកធ្វើជាជួយយកទូរស័ព្ទដៃ របស់នាងជួយCall ទៅរកជំនួយឲ្យ ប៉ុន្តែ បែរជាជនឆ្លៀតឱកាសរូបនោះ ក៏បានលួចយកទូរស័ព្ទរបស់នាង រត់ទៅបាត់ ជាមួយនឹងលុយ ១៥០០$ ដែលនាងបានដាក់វា នៅខាងក្រោមសំបកទូរស័ព្ទរបស់នាង។
ទាក់ទងនឹងហេតុការណ៍នេះផងដែរ កាលពីម្សិលមិញនេះ នារីជាបង បន្ទាប់ពីនាងសម្រាកព្យាបាលរាងគ្រាន់បើបន្តិច នាងក៏បានបង្ហោះវីដេអូនិយាយរៀបរាប់ពី ហេតុការណ៍ទាំងនេះដូចខាងលើ នៅលើគណនីហ្វេសប៊ុករបស់នាង ព្រមទាំងនាងបានអំពាវនាវ ទៅដល់ថ្នាក់លើដែលជាប់ពាក់ព័ន្ធទាំងអស់ ឲ្យជួយស្រាវជ្រាវវែកមុខរកម្ចាស់រថយន្តបង្កហេតុ ដើម្បីស្វែងរកយុត្តិធម៌ដល់រូបនាង និងប្អូនស្រីផងដែរ៕
ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖