អត្ថបទថ្មីៗ

កំហុស​តូច​​មួយ​ធ្វើ​ឲ្យ​ Yahoo ប្រើ​ពណ៌​ស្វាយ​អស់​ ២២ ឆ្នាំ​

នេះ​ជា​ឆ្នាំ​ទី​ ២២ ហើយ​សម្រាប់ Yahoo ដោយ​រយៈពេល​ពីរទសវត្ស​នេះ​​វា​បាន​ក្លាយ​ជា​​​ស្លាក​​សញ្ញា​មាន​មនុស្ស​ជា​​ច្រើន​ស្គាល់ នេះ​ក៏​ប្រហែល​​ដោយ​សារ​ពណ៌​ស្វាយ​ដែល​ជា​ពណ៌​ទាក់​ភ្នែក​មួយ។
តាម​ពិត​ទៅ​ពី​ក្រោយ​ការ​ប្រើ​ប្រាស់​ពណ៌​ស្វាយ​លើ​ស្លាក​សញ្ញា​នេះ​​គឺ​កើត​ឡើង​ដោយ​ចៃដន្យ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Jerry Yang សហ​ស្ថាបនិក​ Yahoo ឲ្យ​ដឹង​ថា​នៅ​ពេល​ក្រុមហ៊ុន​​ទើប​ចាប់​ផ្ដើម​ លោក ​និង ​សមាជិក​ក្នុង​ក្រុម​​របស់​ខ្លួន​បាន​ពឹង​ឲ្យ​ David Filo (សហ​ស្ថាបនិក​ Yahoo មួយ​រូប​ទៀត) ទៅ​ទិញ​ថ្នាំ​ពណ៌​ប្រផេះ​​ដើម្បី​លាប​ជញ្ជាំង​ការិយាល័យ។ David បាន​ត្រឡប់​មក​វិញ​ជា​មួយ​ទឹក​ថ្នាំ​ដែល​គាត់​គិត​ថា​ជា​ទឹក​ថ្នាំ​ពណ៌​ប្រផេះ​ ប៉ុន្តែ​ពេល​លាប​លើ​ជញ្ជាំង​វា​ក៏​ស្ងួត​ប្រែ​ក្លាយ​ជា​ពណ៌​ស្វាយ។
ចាប់​តាំង​ពី​ពេល​នោះ​ក្រុមហ៊ុន​ Yahoo នៅ​តែ​បន្ត​ជា​មួយ​កំហុស​ឆ្គង​តូច​នេះ​ ដែល​ធ្វើ​ឲ្យ​ Yahoo មាន​ស្លាក​សញ្ញា​ពណ៌​ស្វាយ​អស់​ ២២ ឆ្នាំ​មក​ទល់​បច្ចុប្បន្ន៕​​​​​​​​​
ស្ដាប់​ការ​បកស្រាយ​លម្អិត​របស់​លោក Jerry Yang ដូច​ខាង​ក្រោម៖