ស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រចាំសប្ដាហ៍
១- ក្រុមហ៊ុន Samsung
កំពុងពិភាក្សាជាមួយបណ្ដារដ្ឋនៅសហរដ្ឋអាមេរិកដើម្បីសាងសង់រោងចក្រផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះក្នុងទឹកដីមហាអំណាចសេដ្ឋកិច្ចមួយនេះ
ដើម្បីបង្កើតការងារដល់ប្រជាជនអាមេរិកផង
និងដើម្បីគេចផុតពីការដំឡើងពន្ធពីការនាំចូលទំនិញចូលប្រទេសនេះផង។
២- ក្រុមហ៊ុនលក់ទំនិញដ៏ធំរបស់ចិន Alibaba
បានដាក់ចេញនូវគោលដៅរកចំណូលបន្ថែមតាមរយៈការផ្សព្វផ្សាយលើទូរសព្ទឱ្យបាន២៤ពាន់លានដុល្លារត្រឹមឆ្នាំ២០១៩។
ការដាក់ចេញនេះត្រូវបានស្ថាប័នជំនាញ eMarketer
ទស្សន៍ទាយថានឹងអាចបានសម្រេច។
៣-
ចំណតឡានក្រុងថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយនឹងលេចចេញជារូបភាព
មិនត្រឹមតែបម្រើការធ្វើដំណើររហ័សទាន់ចិត្តប៉ុណ្ណោះទេ
តែក៏មានជាការកម្សាន្តនានាដូចជា ការប្រើប្រាស់ WiFi
ដោយឥតគិតថ្លៃ អានសៀវភៅ ឬជិះទោងនៅទីនោះ។