អត្ថបទថ្មីៗ

Zuckerberg មាន​ដំណឹង​ប្រពន្ធ​ពពោះ​កូន​ស្រី​ទី​ ​២

  • លោក​ ​Mark Zuckerberg​ ​ប្រកាស​ថា​ប្រពន្ធ​លោក​កំពុង​ពពោះ​កូន​ស្រី​ទី​ ​២
  • កូន​ស្រី​ទី​ ​១​ ​របស់​ ​Mark Zuckerberg​ ​មាន​អាយុ​ ​១៥​ ​ខែ​ ​ឈ្មោះ​ ​Max
Mark Zuckerberg ជាមួយភរិយា និងកូនស្រីទី ១
នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម​ ​Facebook​ ​លោក​ ​Mark Zuckerberg​ ​បាន​បង្ហាញ​សារ​ខ្លី​មួយ​ ​អំពី​ដំណឹង​ដែល​ភរិយា​របស់​គាត់​ ​លោក​ស្រី​ ​Priscilla Chan​ ​កំពុង​ពពោះ​កូន​ស្រី​ទី​ ​២​ ​ក្រោយ​កូន​ទី​ ​១​ ​មាន​អាយុ​ ​១៥​ ​ខែ​ ​ឈ្មោះ​ ​Max។
លោក​បង្ហាញ​ថា​កូន​ស្រី​ទី​ ​២​ ​នេះ​ ​ហាក់​បី​ដូច​ជា​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​គ្រួសារ​ ​ជា​ពិសេស​គេ​នឹង​ក្លាយ​ជា​ប្អូន​ស្រី​ដ៏​ល្អ​របស់​ ​Max​ ​ខណៈ​គាត់​ជឿ​ថា​បង​ប្អូន​ស្រី​មួយ​គូរ​នេះ​នឹង​ផ្ដល់​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ។
Mark​ ​ក៏​បញ្ជាក់​ដែរ​ថា​ ​គាត់​ ​និង​ភរិយា​ ​គឺ​សុទ្ធ​តែ​មាន​បង​ប្អូន​ស្រី​ ​ដែល​ពួក​គេ​មិន​ត្រឹម​ជា​គ្រួសារ​ ​តែ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ ​ដែល​តែង​បង្រៀន​ ​ណែនាំ​ ​និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​សម្រាប់​ជីវិត៕